យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Postecoglou និយាយអំពីជម្រើសក្នុងការទិញផ្តាច់កុងត្រារបស់ Werner ក្នុងតម្លៃ ១៧លានអឺរ៉ូ៖
«ពួកយើងនឹងសម្រេចចិត្តនៅចុងបញ្ចប់នៃរដូវកាលនេះ។ តើនឹងមានចន្លោះប្រហោងផ្សេងទៀត ហើយតើ Timo សមនឹងយុទ្ធសាស្ត្ររបស់យើងឫអត់? យើងត្រូវពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ ហើយបន្ទាប់មកទើបសម្រេចចិត្ត។ ខ្ញុំគិតថាគាត់ល្អណាស់សម្រាប់យើង»៕