យោងតាមការចេញផ្សាយរបស់ Liverpool Echo បានរាយការណ៍ថាកីឡាកររបស់ក្លឹប Liverpool ចំនួន ៨នាក់ អាចនឹងចាកចេញពីទឹកដី Anfield នៅចុងបញ្ចប់រដូវកាលនេះ ដោយក្នុងនោះក៏មានខ្សែប្រយុទ្ធ Luis Diaz ផងដែរ។
ក្រៅកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ក៏មានកីឡាករ Caoimhin Kelleher, Kostas Tsimikas, Fabio Carvalho, Tyler Morton, Nat Phillips, Calvin Ramsay និង Sepp van den Berg ដែលនឹងចាកចេញពីក្លឹបនៅពេលលោក Jurgen Klopp ចាកចេញនៅរដូវក្តៅនេះ៕