ហេតុផលដែលលោក Rangnick បដិសេធការងារនៅ Bayern

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Rangnick បានបដិសេធសំណើររបស់ក្លឹប Bayern Munich ហើយគាត់នឹងមិនទៅធ្វើអ្នកចាត់ការទូទៅនៅក្លឹបអាឡឺម៉ងនោះទេ។

លោក Rangnick បានបដិសេធចំពោះការងារមួយនេះ ប៉ុន្តែការសម្រេចចិត្តគឺគាត់នឹងបន្តដឹកនាំក្រុមជម្រើសជាតិអូទ្រីសដោយសារតែហេតុផលផ្ទាល់ខ្លួន។ លោក Rangnick បាននិយាយបញ្ជាក់ថា៖

«ខ្ញុំជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស។ ខ្ញុំចង់បញ្ជាក់យ៉ាងច្បាស់ថា នេះមិនមែនជាការបដិសេធរបស់ក្លឹប FC Bayern ទេ ប៉ុន្តែជាការសម្រេចចិត្តសម្រាប់ក្រុមរបស់ខ្ញុំ និងគោលដៅរួមរបស់យើង។ ការផ្តោតអារម្មណ៍ពេញលេញរបស់យើងគឺនៅលើព្រឹត្តិការណ៍ Euro»៕