យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Manchester United បានដាក់គោលដៅទៅលើអ្នកចាត់ការក្លឹប Bologna លោក Thiago Motta ដែលគាត់មិនទាន់បញ្ជាក់អំពីអនាគតរបស់ខ្លួនោះទេ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីគ្រោងនឹងជួបជាមួយក្លឹបកំពុងដឹកនាំនេះនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ដើម្បីពិភាក្សាអំពីអនាគតរបស់គាត់ជាមួយក្លឹប។ ហើយក្លឹប Serie A ត្រូវបានគេរំពឹងថានឹងព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យស្នាក់បន្តជាមួយនឹងក្លឹបទៀត៕