យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Manchester United ត្រៀមក្នុងការលក់កីឡាករ Marcus Rashford នៅក្នុងទីផ្សារដោះដូររដូវក្តៅ ប្រសិនជាកីឡាករចង់ចាកចេញពីក្លឹប ហើយប្រសិនជាក្លឹបទទួលបានៅសំណើរដ៏សាកសមមួយសម្រាប់គាត់។
ទោះបីជាក្លឹបមិនបានពិចារណាទៅលើការផ្ទេររបស់គាត់នៅពេលនេះ។ កីឡាករ Rashford បានចុះហត្ថលេខាលើកុងត្រារយៈពេល ៥ឆ្នាំជាមួយនឹងក្លឹបកាលពីរដូវក្តៅមុន ដែលអាចរក្សាកីឡាករនៅក្លឹបដល់ឆ្នាំ២០២៨៕