បេក្ខភាព ៣នាក់ដែលនឹងមកជំនួសកន្លែងលោក Stefano Pioli

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប AC Milan កំពុងធ្វើការតែងតាំងអ្នកចាត់ការថ្មីសម្រាប់រដូវកាល ២០២៤-២៥ ជាមួយនឹងលោក Julen Lopetegui ដែលជាបេក្ខភាពកំពុងនាំមុខគេក្នុងការមកជំនួសកន្លែងរបស់លោក Stefano Pioli។

ស្របពេលដែលអតីតអ្នកចាត់ការរបស់ក្លឹប Sevilla និង Wolves គឺជាអ្នកនាំមុខគេ ហើយក្លឹបក៏កំពុងពិចារណាទៅលើលោក Mark Van Bommel និង Paulo Fonseca ផងដែរ៕