យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool និង Feyenoord បានធ្វើការចុះហត្ថលេខាទៅលើឯកសារទាំងអស់រួចរាល់សម្រេចការផ្ទេរលោក Arne Slot មកកាន់ក្លឹប Liverpool ដើម្បីធ្វើជាអ្នកចាត់ការថ្មី ជំនួសកន្លែងលោក Klopp ដែលនឹងចាកចេញនៅចុងរដូវកាលនេះ។
វានៅតែត្រូវការពេលវេលាសម្រាប់ការប្រកាសជាផ្លូវការ ហើយផែនការក្នុងការប្រកាសរវាងក្លឹបទាំង ២នឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ៕