Thiago Silva នៅតែមិនផ្លាស់ប្តូរចិត្ត

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែការពារ Thiago Silva មិនទាន់ធ្វើការសម្រេចចិត្តទៅលើក្លឹបបន្ទាប់របស់គាត់នោះទេ ក្រោយចាកចេញពីក្លឹប Chelsea នៅចុងរដូវកាលនេះ។

កីឡាករវ័យ ៣៩ឆ្នាំរូបនេះមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Fluminense នៅប្រេស៊ីលវិញដោយគ្មានតម្លៃខ្លួន ប៉ុន្តែកីឡាករ Silva បញ្ជាក់ថាគាត់មិនទាន់ធ្វើការសម្រេចចិត្តនោះទេ៕