ប្រធានក្លឹប Real Madrid លោក Florentino Perez បានរារាំងសំណើរបស់គ្រូបង្វឹក Carlo Ancelotti ក្នុងការចុះហត្ថលេខាយកកីឡាករ Harry Kane ពីក្លឹប Tottenham កាលពីរដូវក្តៅមុន។
នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានដាក់ឈ្មោះ Kane ជាគោលដៅផ្ទេរលេខមួយរបស់គាត់កាលពីរដូវក្តៅមុន មុនពេលការផ្ទេរយកមិត្តរួមជាតិអង់គ្លេសកីឡាករ Jude Bellingham បន្ទាប់ពីការចាកចេញរបស់កីឡាករ Karim Benzema ទៅកាន់ក្លឹប Al-Ittihad ប៉ុន្តែលោក Perez បានបដិសេធនៅសំណើរផ្ទេរមួយនេះ។ លោក Perez មានចិត្តចង់ចុះហត្ថលេខាលើកីឡាករ Kylian Mbappe ជំនួសកីឡាករសញ្ជាតិអង់គ្លេស ហើយសុខចិត្តទុកអោយក្លឹប Madrid លេងដោយគ្មានកីឡាករលេខប្រាំបួន មុនពេលចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះលើការផ្ទេរដោយឥតគិតថ្លៃក្នុងរដូវក្តៅខាងមុខនេះ៕