ក្លឹបនៅ Premier league ចង់បាន Teun Koopmeiners

0

យោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថាក្លឹប Liverpool នៅ Premier league បានត្រៀមក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Teun Koopmeiners របស់ក្លឹប Atalanta នៅទីផ្សារដោះដូររដូវក្តៅ។

ខ្សែបម្រើសញ្ជាតិហូឡង់ដែលមានវ័យ ២៦ឆ្នាំរូបនេះ បានក្លាយជាកីឡាករម្នាក់ដែលលេចធ្លោនៅ Serie A នៅរដូវកាលនេះ ដោយអាចស៊ុតបញ្ចូលទីបាន ១៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបាន ៥ដង នៅក្នុងការបង្ហាញខ្លួន ៤៣ប្រកួត៕