ក្លឹប RB Leipzig បញ្ជាក់ពីតម្លៃផ្តាច់កុងត្រារបស់ កីឡាករ Loïs Openda

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ Loïs Openda របស់ក្លឹប RB Leipzig នឹងមិនដំណើរការសម្រាប់ទីផ្សារដោះដូររដូវក្តៅនេះទេ ប៉ុន្តែវានឹងដំណើរការចាប់ពីរដូវក្តៅឆ្នាំ២០២៥ ដោយមានតម្លៃប្រមាណ ៨០លានអឺរ៉ូ។

កីឡាករ Openda បានស៊ុតបញ្ចូលទី ២៩គ្រាប់ក្នុងការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះជាមួយនឹងក្លឹប RB Leipzig ខណៈពេលដែលក្លឹបពេញចិត្តទៅនឹងទម្រង់លេងយ៉ាងល្អរបស់គាត់៕