Sancho នឹងវិលមក Man Utd វិញលុះត្រាតែ…!

0

យោងតាមការចេញផ្សាយរបស់លោក​ Rudy Galetti បានអោយដឹងថាបន្ទាប់ពីចំណាយពេលលេងខ្ចីជើងនៅក្លឹប Dortmund កីឡាករ Jadon Sancho អាចនឹងត្រលប់មកកាន់ក្លឹប Man Utd នៅរដូវកាលក្រោយ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី។

ដូចដែលបានប្រាប់ តំណែងរបស់លោក Erik ten Hag កំពុងស្ថិតនៅក្នុងហានិភ័យ ខណៈកីឡាករសញ្ជាតិអង់គ្លេសបានបើកចំហការពិភាក្សាទៅលើតួនាទីរបស់គាត់នៅក្នុងក្រុមរបស់ក្លឹបបិសាចក្រហមនៅក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី៕