កណ្តាល ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួចមានស្ថានទម្ងន់ទោស កើតឡើង ស្ថិតនៅក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទស្រី យកមកអង្គភាពដើម្បីសាកសួរ។ សម្ភារៈបាត់បង់ៈ ម៉ូតូ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល