កំពង់ស្ពឺ៖ យោងស្ថានភាពទឹកតាមទំនប់អាងសំខាន់ៗខាងក្រោម មន្ទីរធនធានទឹក និងឧតុនិយម សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ខាងលើមេត្តាជ្រាបថា ស្ថានភាពទឹកគឺអាចធានាការប្រើប្រាស់បានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃបានគ្រប់គ្រាន់ ។ ទន្ទឹមនឹងនេះ ដោយយោងការប្រែប្រួលអាកាសធាតុ មន្ទីរសំណូមពរបងប្អូនចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់បំផុត ។
ស្ថានភាពទឹកនៅតាមទំនប់អាងសំខាន់ៗក្នុងភូមិសាស្ត្រស្រុកគងពិសី និងស្រុកសំរោងទង នាថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថានភាពទឹកនៅតាមទំនប់អាងសំខាន់ៗក្នុងភូមិសាស្ត្រស្រុកគងពិសី និងស្រុកសំរោងទង រួមមាន
១ -ទំនប់ស្វាយ ឃុំស្រង់ ស្រុកគងពិសី បរិមាណទឹកនៅសល់ ៥០% នៃផ្ទៃអាង
២ -ទំនប់រកា ឃុំពេជ្រមុនី ស្រុកគងពិសី បរិមាណទឹកនៅសល់ ៥០% នៃផ្ទៃអាង
៣-ទំនប់ជណ្ដើរកាច់ ឃុំក្រាំងអំពិល ស្រុកសំរោងទង បរិមាណទឹកនៅសល់ ៧០% នៃផ្ទៃអាង៕
ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ