ឃាត់ខ្លួនក្រុមក្មេងទំនើង (RSK) ចំនួន០៤នាក់

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឫស្សី​កែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​ខណ្ឌឫស្សីកែវ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ នៅ​ចំណុច​ផ្លូវ​បេតុង​មុខ​វត្ត​ឧត្តរា​វ​តី ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។

១. ឈ្មោះ ឌី ប៊ុ​ន​ឆ​ន​ហៅ​ម៉ៅ ភេទ​ប្រុស ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ (​មាន​សារធាតុ​ញៀន​)​។
២. ឈ្មោះ​នឿ​ន ប៊ុ​ន ភេទ​ប្រុស ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។
៣. ឈ្មោះ ណា​ង លី​ដា ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ​២៤០៨ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ មុខរបរ និ​សិត្សស​កល​វិទ្យាល័យ​ន័​រ​តុ​ន​។
៤. ឈ្មោះ វុ​ទ្ធី ច័ន្ទ​កក្កដា ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ​១០២ ផ្លូវ​បេតុង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មុខរបរ នៅផ្ទះ​។

សម្ភារ​ដកហូត​៖ ដែក​រលាស់​មួយ​ដើម​, កាំបិត​ប័ង​តោ​មួយ​, ដាវ​ចំនួន​០៤​ដើម​, ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១JF-៧៩១២, ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BQ-៧៩០២​។ បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ