យោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាខ្សែប្រយុទ្ធ Bryan Gil របស់ក្លឹប Tottenham បានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍របស់ក្លឹប Eredivisie Feyenoord។ ក្លឹបនៅហូឡង់បានរាយការណ៍អំពីការចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៣ឆ្នាំរូបនេះម្តងទៀត បន្ទាប៉ពីពួកគេបានបរាជ័យម្តងហើយកាលពីខែមករា។
កីឡាករ Gil ដែលមានពេលវេលាលេងមិនសូវច្រើននៅក្នុងរដូវកាលនេះ ទើបតែបង្ហាញខ្លួនបានតែ ២ដងប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Ange Postecoglou។ ទោះបីជាគាត់មានពេលវេលាលេងតិចតួចក៏ដោយ ក៏សក្ដានុពល និងទេពកោសល្យរបស់ Gil បានទាក់ទាញនៅចំណាប់អារម្មណ៍របស់ក្លឹប Feyenoord ដែលមើលឃើញគាត់មានតម្លៃសម្រាប់ក្រុមរបស់ពួកគេ៕