Luka Modric មិនចង់ចាកចេញ

0

យោងតាមការចេញផ្សាយរ​បស់ AS បានអោយដឹងថាខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid មានបំណងចង់បន្តស្នាក់នៅជាមួយនឹងក្លឹប មួយឆ្នាំទៀត។

កីឡាករវ័យ ៣៨ឆ្នាំ ដែលកំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់គាត់នៅ Santiago Bernabeu ហើយគាត់បានបង្ហាញនៅបំណងចង់បន្តស្នាក់នៅជាមួយនឹងក្លឹបយក្សនេះទៀត ទោះបីជាមានពាក្យចចាមអារ៉ាមថាគាត់នឹងចាកចេញទៅកាន់ អារ៉ាប៊ីសាអូឌីត ឬក្រូអាតក៏ដោយ។

ទោះបីជាគាត់មានអាយុច្រើនក៏ដោយកីឡាករ Modric គឺជាតួអង្គសំខាន់ក្នុងក្រុមរបស់លោក Ancelotti ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ក្រុមនាពេលថ្មីៗនេះទល់នឹងក្លឹប Manchester City និងក្លឹប Barcelona៕