Real Madrid កំពុងពិចារណាលើអនាគតរបស់ Lucas Vazquez

0

យោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាតាមរយៈទម្រង់លេងដ៏ល្អរបស់កីឡាករ Lucas Vazquez ក្នុងការជួយក្លឹប Real Madrid អោយយកឈ្នះក្លឹប Barcelona ក្នុងជំនួប Clasico កាលពីពេលថ្មីៗនេះ បានធ្វើអោយក្លឹប Real បានសម្លឹងឃើញការបន្តកុងត្រាថ្មីអោយគាត់។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងជ័យជំនះនេះ តាមរយៈការធ្វើអោយក្លឹបទទួលបានបាល់ពិន័យ ១១ម៉ែត្រ សម្រាប់ជាគ្រាប់បាល់បើកឆាកអោយក្លឹប​ Real ហើយស៊ុតបញ្ចូលគ្រាប់ទី២ ដោយខ្លួនឯង។ ក្នុងនោះគាត់ក៏បានបញ្ជូននូវបាល់យ៉ាងសំខាន់មួយទៅអោយកីឡាករ Jude Bellingham ក្នុងការស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទី៩១ ដើម្បីយកឈ្នះទៅលើ Barcelona។ ជ័យជំនះមួយនេះបានធ្វើអោយក្លឹប Real Madrid នាំមុខ ១១ពិន្ទុនៅលើកំពូលតារាង La Liga។

តាមរយៈ AS បានអោយដឹងថាអ្នកគ្រប់គ្រងក្លឹប Real Madrid ទទួលស្គាល់តម្លៃរបស់កីឡាករ Vázquez ជាជម្រើសបម្រុងសម្រាប់ជំនួសកន្លែងរបស់កីឡាករ Dani Carvajal។ អាស្រ័យហេតុនេះ ក្លឹបចង់បន្តកុងត្រារបស់កីឡាករ Vázquez ដែលនឹងផុតកំណត់នៅខែមិថុនាខាងមុខ៕