យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាខ្សែបម្រើការពារ Alan Varela ដែលមានវ័យ ២២ឆ្នាំរបស់ក្លឹប Porto បានកំពុងស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Bayern Munich ចង់បាន។
ក្លឹប Bayern បានធ្វើការតាមដានទៅលើការអភិវឌ្ឍន៍របស់គាត់។ កីឡាករ Varela ត្រូវបានចាប់អារម្មណ៍ពីក្លឹប Bayern ប៉ុន្តែមិនមែនជាគោលដៅអទិភាពនៅពេលនេះទេ។ កុងត្រារបស់គាត់ជាមួយនឹងក្លឹបមានសុពលភាពដល់ឆ្នាំ២០២៨៕