យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែការពារសញ្ជាតិប្រេស៊ីល Thiago Silva បានត្រៀមរួចរាល់ក្នុងការចាកចេញពីក្លឹប Chelsea នៅចុងរដូវកាល ២០២៣-២៤ នេះ។
ខ្សែការពាររូបនេះបានបដិសេធនូវសំណើរបន្តកុងត្រាថ្មី ពីសំណាក់ក្លឹបតោខៀវកាលពីខែមករាកន្លងមក។ ទោះបីជាយ៉ាងណាក៏ដោយគាត់ទំនង់ជានឹងវិលត្រលប់ទៅកាន់ក្លឹប Fluminense នៅប្រទេសប្រេស៊ីលវិញ៕