យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាគោលដៅចំបងរបស់ក្លឹប Real Madrid គឺជាខ្សែការពារ Leny Yoro ខណៈកីឡាករ Nacho បានរំពឹងទុកអំពីការចាកចេញដោយគ្មានតម្លៃខ្លួន។
ក្លឹប Real Madrid បានធ្វើការទំនាក់ទំនងទៅកាន់លោក Mendes ភ្នាក់ងាររបស់កីឡាករ Yoro ដើម្បីអោយបានយល់អំពីការប្រជែងជាមួយនឹងក្លឹប PSG។ ការសម្រេចចិត្តរបស់ក្លឹប Lille ទៅលើតម្លៃលក់ គឺជាចំនុចសំខាន់៕