Mikayil Faye កំពុងត្រូវបានក្លឹបធំ ២នៅ Premier League ប្រជែងគ្នាចង់បាន

0

ក្លឹប Liverpool និង Manchester United បានត្រៀមរួចរាល់ក្នុងការប្រយុទ្ធគ្នាយកយុវជនរបស់ក្លឹប Barcelona កីឡាករ Mikayil Faye ប៉ុន្តែក្លឹបនៅអេស្ប៉ាញមួយនេះ កំពុងតែសម្លឹងមើលការរក្សាគាត់នៅក្លឹប។

កីឡាករ Faye បានបង្ហាញនៅទម្រង់លេងយ៉ាងល្អ ធ្វើអោយទាក់ទាញភ្នែកក្លឹបធំៗនៅតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹបធំទាំង ២នៅ Premier League កំពុងសម្លឹងរកការផ្ទេរនៅខ្សែការពារសញ្ជាតិសេណេហ្គាល់នៅរដូវក្តៅនេះ៕