នាយកប្រតិបត្តិ Bayer Leverkusen លោក Fernando Carro បាននិយាយថា ក្លឹបនឹងសុខចិត្តលក់កីឡាករក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ប្រសិនជាទទួលបានការផ្តល់អោយនៅតម្លៃផ្ទេរប្រមាណ ១៥០លានអឺរ៉ូ (១២៨លានផោន)។
លោក Carro បានប្រាប់ទៅកាន់សារព័ត៌មាន Marca ថា៖ «គ្មាននរណាម្នាក់មិនអាចលក់បាននោះទេ ប៉ុន្តែសម្រាប់តម្លៃតិចជាង ១៥០លានអឺរ៉ូ (១២៨លានផោន) គឺកីឡាករ Wirtz នឹងមិនចាកចេញទេ»៕