កីឡាករ Sergino Dest បង្ហាញតម្រុយមិនចង់ត្រលប់ទៅកាន់ Barca

0

បរទេស៖ កីឡាករ Sergino Dest បានច្រានច្រោលនៅការវិលត្រឡប់ទៅកាន់ក្លឹប Barcelona ដោយតារាសញ្ជាតិអាមេរិករូបនេះបាននិយាយថា៖ “ពេលវេលានឹងប្រាប់” នៅពេលដែលវាមកដល់អនាគតរបស់គាត់។

កីឡាករ Dest មានការចាប់អារម្មណ៍តិចតូចក្នុងការវិលត្រលប់ទៅកាន់ក្លឹប Barcelona ក្រោយគាត់បានកសាងកេរ្តិ៍ឈ្មោះរបស់គាត់ឡើងវិញនៅ Eindhoven ហើយគាត់ក៏បានឆ្លើយនៅពេលដែលមានគេសួរនាំអំពីផែនការអនាគតសម្រាប់ទីផ្សារដោះដូរបន្ទាប់ថា៖ “ក្លឹប PSV រីករាយជាខ្ញុំ ហើយខ្ញុំក៏រីករាយនឹងការស្នាក់នៅបន្តនៅទីនេះដូចគ្នា។ អនាគតខ្ញុំ? ពេលវេលានឹងប្រាប់វា។ Barcelona? ទេ ខ្ញុំចង់អភិវឌ្ឍន៍។ អនាគតរបស់ខ្ញុំ ទោះ​នៅ​ទី​ណា​ក៏​ដោយ​គឺ​ការ​លេង និង​អភិវឌ្ឍន៍”៕