ខ្សែការពារ Riccardo Calafiori ក្លាយជាគោលដៅរបស់ក្លឹបនៅ Premier League

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប Tottenham Hotspur បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែការពារ Riccardo Calafiori របស់ក្លឹប Bologna នៅរដូវក្តៅខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយក្លឹបនៅ Premier League អាចនឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹបយក្សនៅ Serie A គឺក្លឹប Juventus ដែលចង់ចុះហត្ថលេខាយកកីឡាករវ័យ ២១ឆ្នាំនេះ៕