ខ្សែប្រយុទ្ធ Bryan Gil គ្រោចាកចេញពី Spurs ដោយសារមូលហេតុនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Give Me Sport បានអោយដឹងថាខ្សែប្រយុទ្ធ Bryan Gil របស់ក្លឹប Tottenham Hotspur នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះបានទទួលបរាជ័យក្នុងការជាប់ជម្រើសដំបូងរបស់លោក Ange Postecoglou ហើយគាត់ក៏មានផែនការក្នុងការចាកចេញពីក្លឹប ដោយសារតែមិនបានចូលប្រកួតគ្រប់គ្រាន់។ កុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយនឹងក្លឹបនៅទីក្រុងឡុងដ៍ខាងជើងមានសុពលភាពដល់ឆ្នាំ២០២៦៕