លោក Ole Gunnar Solskjaer បាត់បង់ឪកាសធ្វើជាគ្រូបង្វឹកម្តងទៀត

0

បរទេស៖ អតីតគ្រូបង្វឹកក្លឹប Manchester United លោក Ole Gunnar Solskjaer បានរាយការណ៍អំពីការបាត់បង់ឪកាសក្នុងការទៅដឹកនាំក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់។

អ្នកសារព័ត៌មានកីឡាលោក Andy Mitten បានបញ្ជាក់ថា៖ “បន្តសួរអំពីរឿងការងាររបស់ Ole Gunnar Solskjaer សម្រាប់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់។ បាននិយាយជាមួយគាត់។ គាត់មិនដឹងថាវាមកពីណាទេ។ គាត់មានការគោរពចំពោះប្រទេស ហើយគាត់ក៏បាននិយាយអំពីការងារនេះកាលពីខែមករា ប៉ុន្តែការសម្រេចចិត្តគឺវាមិនសាកសមនឹងគាត់”៕