បរទេស៖ លោក Erik ten Hag គ្រូបង្វឹករបស់ក្លឹប Manchester United បានបញ្ជាក់ថាការចុះហត្ថលេខាយកខ្សែប្រយុទ្ធនៅរដូវក្តៅនេះ អាចជាអត្តប្រយោជន៍សម្រាប់ក្លឹប។
កីឡាករ Rasmus Hojlund មានវ័យ ២១ឆ្នាំ ដែលបានចុះហត្ថលេខាកាលពីរដូវក្តៅមុន បានស៊ុតបញ្ចូលទី ១៣គ្រាប់នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ លោក Ten Hag បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អ្នករកគ្រាប់បាល់ដែលបង្ហាញឱ្យឃើញជាមួយនឹងទេពកោសល្យដូចនឹងកីឡាករ Marcus Rashford និងកីឡាករ Anthony Martial ។
នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនពេលការប្រកួតលីករបស់ក្លឹប Man Utd ទល់នឹងក្លឹប Bournemouth លោក Ten Hag បាននិយាយថា៖ “ខ្ញុំគិតថាវាអាចជួយបាន។ នៅក្នុងផែនការដែលយើងរៀបចំឡើង ពួកយើងនឹងអាចរកបានគ្រាប់បាល់បន្ថែមទៀត។ អ្នកពឹងផ្អែកលើគ្រាប់បាល់ពី Rashy ដោយកាលពីរដូវកាលមុនគាត់ស៊ុតបញ្ចូលទីបាន ៣០គ្រាប់។ អ្នកពឹងផ្អែកលើ គ្រាប់បាល់ពី Martial ក្នុងរដូវកាលដំបូងរបស់ខ្ញុំ គាត់លេងបានយ៉ាងល្អ ហើយក៏នៅក្នុងការប្រកួតដ៏សំខាន់ផងដែរ ដែលគាត់មានឥទ្ធិពលខ្ពស់លើការលេងរបស់យើង ហើយបន្ទាប់មកការនាំយកអ្នកស៊ុតបញ្ចូលទីដូចជា Rasmus Hojlund ចូលមក វាគួរតែមានគ្រាប់បាល់គ្រប់គ្រាន់”៕