Bayern បញ្ជាក់ពីជម្រើសគ្រូបង្វឹកដែលនឹងមកជំនួសលោក Tuchel

0

បរទេស៖ ក្លឹប Bayern កំពុងស្វែងរកនៅអ្នកមកជំនួសកន្លែងរបស់លោក Thomas Tuchel ខណៈដែលគាត់នឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ។ លោក Alonso ជាជម្រើសអទិភាពរបស់ក្លឹប Bayern ប៉ុន្តែគាត់បានបញ្ជាក់អំពីការបន្តស្នាក់នៅជាមួយនឹងក្លឹប Bayer Leverkusen។ បើយោងតាមការចេញផ្សាយរបស់ German publication Bild បានអោយដឹងថានាយកផ្នែកកីឡារបស់ក្លឹប Bayern លោក Max Eberl ចង់នាំយកអតីតគ្រូបង្វឹករបស់ក្លឹប និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់លោក Nagelsmann មកវិញ។

លោក Nagelsmann បានឈ្នះ Bundesliga, ឈ្នះ DFL-Supercups ចំនួន ២ដង និងមានភាគរយឈ្នះការប្រកួត ៧១.៤% ក្នុងរយៈពេល ២០ខែដែលគាត់ដឹកនាំក្លឹបយក្សមួយនេះ ប៉ុន្តែគាត់ត្រូវបណ្តេញចេញ និងជំនួសមកវិញដោយលោក Tuchel នៅក្នុងខែមិនា ២០២៣។ ហើយ ៦ខែក្រោយមកគាត់ក៏បានក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ និងត្រៀមដឹកនាំក្រុមសម្រាប់ការប្រកួត Euro៕