បរទេស៖ ក្លឹប Chelsea បានចំណាយប្រាក់ប្រមាណ ៧៥លានផោន ៩៣លានដុល្លារ) លើថ្លៃភ្នាក់ងារនៅក្នុងទីផ្សារដោះដូរកីឡាករពីរដងចុងក្រោយ ចំពេលមានការរំពឹងទុកថាពួកគេអាចនឹងត្រូវពិន័យចំពោះការបំពាន PSR ។
នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាករលោក Martyn Ziegler របស់ The Times បានអោយដឹងថាក្លឹប Chelsea បានចំណាយប្រាក់ ៧៥លានផោនសម្រាប់ភ្នាក់ងារក្នុងការដោះដូរកីឡាករ ២ដងចុងក្រោយ។ ក្នុងនោះសម្រាប់ទីផ្សារដោះដូរខែមករា ឆ្នាំ២០២៤ និងរដូវក្តៅ ២០២៣ ខាងក្លឹបតោខៀវបានចំណាយក្រោម ៤០០លានផោនសម្រាប់ការនាំយកកីឡាករថ្មីមកកាន់ទឹកដី Stamford Bright៕