មានក្លឹបចាប់អារម្មណ៍ចង់បានខ្សែការពារ Wan-Bissaka ហើយ

0

បរទេស៖ ក្លឹប Inter បានសម្លឹងឃើញការដាក់សំណើរផ្ទេរយកកីឡាករ Aaron Wan-Bissaka របស់ក្លឹប Manchester United ក្នុងករណីដែលកីឡាករ Denzel Dumfries ចាកចេញពី San Siro។

នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប Inter បានបញ្ជាក់អត្តសញ្ជាណរបស់កីឡាករ Wan-Bissaka ជាជម្រើសដ៏ស័ក្តិសមក្នុងការមកជំនួសកន្លែងរបស់ Dumfries នៅរដូវក្តៅ។ កីឡាករសញ្ជាតិហូឡង់មានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៥ ហើយភាគីទាំង ២មិនទាន់ព្រមព្រៀងគ្នាទៅលើកុងត្រាថ្មីនោះទេ ដែលវាទាមទារអោយក្លឹបត្រូវលក់គាត់នៅក្នុងរដូវក្តៅនេះ ឫក៏ប្រឈមនឹងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួន។ ក្លឹប Inter ទាមទារតម្លៃប្រមាណ ៣០លានអឺរ៉ូ ហើយជឿជាក់ថាកីឡាករ Wan-Bissaka អាចនឹងត្រូវទិញបានក្នុងតម្លៃប្រមាណ ១៥លានអឺរ៉ូ៕