យោងតាមការចេញផ្សាយរបស់ Daily Telegraph បានអោយដឹងថាក្លឹប Paris Saint-Germain បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកតារាឆ្នើមក្លឹប Liverpool កីឡាករ Luis Diaz និងបានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាកររូបនេះ។
ខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីនៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀត ខណៈខាងក្លឹបហង្សក្រហមចង់ផ្តល់អោយគាត់នៅសំណើរកុងត្រាថ្មីរយៈពេល ៥ឆ្នាំបន្ថែមទៀត ប៉ុន្តែពួកគេមិនប្រាកដថាតើគាត់នឹងបន្តនៅក្នុងរយៈពេលនោះឬយ៉ាងណា។ ក្នុងករណីនេះ ក្លឹប Liverpool អាចនឹងប្រមូលថវិកាពីការលក់ខ្សែប្រយុទ្ធរូបនេះនៅទីផ្សារដោះដូរខាងមុខ៕