ក្រោយ​ប្រកួត​ស្មើរ​ជាមួយ Man City កីឡាករ Valverde ពោល​ពាក្យ​យ៉ាង​អស់សង្ឃឹម

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​កីឡាករ Fede Valverde បាន​និយាយ​យ៉ាងនេះ​ក្រោយ​ក្លឹ​ប Real Madrid បាន​ត្រឹមតែ​ស្មើរ​ជាមួយនឹង​ក្លឹ​ប Man City ក្នុង​លទ្ធផល ៣​ទល់​នឹង​៣ ក្នុង​ទឹកដី​របស់​ខ្លួន​។

Fede Valverde និយាយ​ថា​៖ «​លទ្ធផល​ស្មើរ​នេះ គឺ​វា​ធ្វើ​អោយ​មាន​អារម្មណ៍​ដូច​ពួក​យើង​ចាញ់​ការ​ប្រកួត​អ​ញ្ចឹ​ង ប៉ុន្តែ​ពួក​យើង​ចង់​ឈ្នះ​»​។

គួរ​បញ្ជាក់​ថា​ក្លឹ​ប Real Madrid មិន​ដែល​ទទួល​បាន​ជ័យ​ជំនះ​នោះ​ទេ​នៅ​កីឡដ្ឋាន Etihad​។ ការ​ប្រកួត​ជើង​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​ក្រោយ​៕