យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Juventus បានដាក់បញ្ចូលនៅឈ្មោះលោក Antonio Conte និងគ្រូបង្វឹកក្លឹប Bologna លោក Thiago Motta នៅក្នុងបញ្ជីឈ្មោះគ្រូបង្វឹកដែលក្លឹបចង់បានមកជំនួសកន្លែងរបស់លោក Massimiliano Allegri នៅរដូវក្តៅខាងមុខ។
លោក Motta ក៏ត្រូវបានចាប់អារម្មណ៍ដោយក្លឹប Barcelona និង Manchester United ដូចគ្នា។ ខណៈផ្នែកមួយនៃក្រុមប្រឹក្សាភិបាល Juventus ចង់ឱ្យ Conte ត្រូវបានតែងតាំងឡើងវិញក៏ដោយ៕