យោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹបយក្សនៅ Saudi Pro Leauge គឺក្លឹប Al-Ittihad បានរៀបចំនៅសំណើរមានតម្លៃ ៧០លានផោនសម្រាប់តារាឆ្នើមក្លឹប Liverpool កីឡាករ Mohammed Salah សម្រាប់រដូវក្តៅខាងមុខ។
កីឡាករសញ្ជាតិអេហ្ស៊ិបរូបនេះធ្លាប់ជាគោលដៅរបស់ក្លឹបនៅ Saudi Pro League កាលពីឆ្នាំទៅ ជាមួយនឹងក្លឹប Al-Ittihad បាននិយាយថាធ្លាប់ដាក់សំណើរយ៉ាងតិចមានតម្លៃ ៨០លានផោនសម្រាប់កីឡាកររូបនេះ៕