Ten Hag និយាយ​ពី​ខ្សែការពារ​វ័យក្មេង Willy Kambwala

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​លោក Erik ten Hag បាន​និយាយ​អំពី​ទម្រង់​លេង​របស់​ខ្សែការពារ​កណ្តាល Willy Kambwala ថា​៖

«​កីឡាករ Willy Kambwala កំពុង​តែ​មាន​ភាព​រីក​ចម្រើន​។ ក្មេង​ជំនាន់​ក្រោយ​ត្រូវការ​ឈាន​ចូល​ទៅ​ក្នុង​ការ​ប្រកួត គាត់​ពិតជា​អស្ចារ្យ​ណាស់​។ បញ្ហា​ប្រឈម​របស់​គាត់​គឺ​លេង​អោយ​បាន​ជាប់លាប់​។ ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​គាត់ គឺ​គាត់​សម​នឹង​ចូលរួម​ប្រកួត ហើយ​គាត់​បាន​បង្ហាញ​អំពី​សម​ត្ថិ​ភាព​នៅ​លើ​ទីលាន​»៕