Arteta ចងបាន​កូនក្រុម​របស់​លោក Ancelotti

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Caldena Ser បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal បាន​រាយការណ៍​អំពី​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​យក​តារា​ឆ្នើម​របស់​ក្លឹ​ប Real Madrid និង​ជម្រើសជាតិ​ប្រេ​ស៊ី​ល កីឡាករ Rodrygo នាទី​ផ្សា​រដោះ​ដូរ​រដូវក្តៅ​ខាង​មុខ​។

កីឡាករ Kylian Mbappe អាច​នឹង​មក​ដល់ Santiago Bernabeu នា​ពេល​ឆាប់​ៗ​ខាង​មុខ បាន​បង្ក​អោយ​មានការ​រំពឹង​ទុក​អំពី​អនាគត​របស់​កីឡាករ Rodrygo ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី ១៥​គ្រាប់​និង​បញ្ជូន​បាល់​បាន ៨​ដង​សម្រាប់​រដូវ​កាល​នេះ​។ កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​អំពី​សំណាក់​ក្លឹ​ប​យក្ស​នៅ Premier League មួយទៀត​គឺ Liverpool៕