អនាគត​របស់ Joselu ជាមួយ Real Madrid ហាក់​មាន​សង្ឃឹម

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Diario AS បានអោយ​ដឹង​ថា​ក្លឹ​ប Real Madrid សម្លឹង​រក​មើល​ការ​ចុះហត្ថលេខា​ខ្សែប្រយុទ្ធ Joselu ជា​អចិន្ត្រៃយ៍​នៅ​ទីផ្សារ​ដោះ​ដូរ​នា​រដូវក្តៅ​ខាង​មុខ​។

កីឡាករ Joselu បាន​មក​ចូលរួម​ជាមួយនឹង​ក្លឹ​ប​អធិរាជ​ស ពី​ក្លឹ​ប Espanyol ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ប៉ុន្តែ​គាត់​មាន​តម្លៃ​បង់​ផ្តាច់​កុងត្រា ១.៥​លាន​អឺ​រ៉ូ​សម្រាប់​ក្លឹ​ប​នៅ​អេ​ស្ប៉ា​ញ​ដែល​ចង់​ទិញ​គាត់​ផ្តាច់​សម្រាប់​រដូវ​កាល ២០២៤-២៥៕