ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០០៖១៥នាទី លោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយព្រះសុីសុវត្តិ ក្នុងសង្កាត់ទន្លេបាសក់ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យចំនួន១នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក Zusuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KC-2358 បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងធ្វើដំណើរឆ្លងផ្លូវ មិនបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចស្តុំនាគបាញ់ទឹកក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីកន្លែងស្នាក់នៅមិនពិតប្រាកដ(ដៃដល់)។
សម្ភារៈដកហូតមាន៖ ម៉ូតូ១គ្រឿងម៉ាក Zusuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KC-2358(របស់ជនសង្ស័យ) និងទូរស័ព្ទម៉ាក iphone14promex ពណ៌ស្វាយ ប្រគល់ជូនជងគ្រោះវិញ។
បច្ចុប្បន្នកម្លាំងជំនាញ បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នឹងជនសង្ស័យ ធ្វេីការសាកសួរកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ