យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន កីឡាលោក Ekrem Konur បានអោយដឹងថាក្លឹប Manchester United និង Liverpool បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ Odilon Kossounou របស់ក្លឹប Bayer Leverkusen។
កីឡាករវ័យ ២៣ឆ្នាំរូបនេះបានធ្វើការបដិសេធនៅសំណើរបន្តកុងត្រាថ្មីពីក្លឹបនៅ Bundesliga មួយនេះ ហើយកំពុងសម្លឹងរកមើលការផ្ទេរចេញនៅរដូវក្តៅនេះ។ ក្លឹប Real Madrid ក៏ចង់ចុះហត្ថលេខាយកកីឡាករសញ្ជាតិកូតឌីវ័ររូបនេះដូចគ្នា៕