Man Utd ត្រៀម​ប្រាក់ ៦០​លាន​អឺ​រ៉ូ បូក​បន្ថែម​ជាមួយ Greenwood ដើម្បី​ជា​ថ្នូរ​នឹង​ខ្សែការពារ​របស់ Juventus

0

យោង​តាម​ការ​ចេញផ្សាយ​របស់ La Gazzetta dello Sport បានអោយ​ដឹង​ថា​ក្លឹ​ប Manchester United បាន​បញ្ជាក់​អំពី​ការ​ចង់​ចុះហត្ថលេខា​យក​ខ្សែការពារ Gleison Bremer របស់​ក្លឹ​ប Juventus នាទី​ផ្សា​រដោះ​ដូរ​រដូវក្តៅ​នេះ​។

ប្រភព​ដដែល​បានអោយ​ដឹង​ថា​ក្លឹ​ប Man Utd រីករាយ​ក្នុង​ការ​ចំណាយ ៦០​លាន​អឺ​រ៉ូ​សម្រាប់​ចុះហត្ថលេខា​យក​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​។ ហើយ​ពួក​គេ​ក៏​អាច​ពិចារណា​ក្នុង​ការ​ប្រើប្រាស់ Mason Greenwood ជា​ចំណែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ខាង​ក្លឹ​ប​នៅ Serie A ដែល​បាន​ចាប់អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​អង់គ្លេស​នេះ​ដូច​គ្នា​៕