Joe Cole បង្ហាញ​ការ​ខកចិត្ត​ជាមួយ​ការ​សម្រេចចិត្ត​របស់ Alonso

0

លោក Alonso បាន​បញ្ជាក់​ថា​គាត់​នឹង​បន្ត​ស្នាក់​នៅ​ជាមួយនឹង​ក្លឹ​ប Leverkusen បើ​ទោះបីជា​មនា​ការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប Liverpool និង Bayern Munich ក៏​ដោយ​។ គ្រូបង្វឹក​រូប​នេះ​ទំនងជា​នឹង​ឈ្នះ​ពាន Bundesliga ជាមួយ Leverkusen បន្ទាប់​ពី​ដឹកនាំ​ក្រុម​របស់​លោក​ឲ្យ​នាំមុខ​ក្រុម Bayern ដល់​ទៅ ១៣ ពិន្ទុ​នៅ​កំពូល​តារាង​ក្នុង​លី​គ​អា​ល្លឺ​ម៉​ង់​។

ក្លឹ​ប Liverpool និង Bayern Munich កំពុង​សម្លឹង​រក​មើលគ្រូ​បង្វឹក​ថ្មី​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ឥលូវ​នេះ​ប្រហែលជា​ត្រូវ​រក​គ្រូបង្វឹក​ផ្សេង​ក្រៅពី Alonso ហើយ​។ គ្រូបង្វឹក Brighton លោក Roberto De Zerbi ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ជម្រើស​សម្រាប់​ហង្ស​ក្រហម ខណៈ​ដែល Bayern កំពុង​ពិចារណា​នាំ​យក Julian Nagelsmann ត្រឡប់​ទៅ​កីឡដ្ឋាន Allianz Arena ។ អតីត​ខ្សែបម្រើ​ក្លឹ​ប Liverpool លោក Joe Cole បាន​ចាប់​ទុក​ការ​សម្រេចចិត្ត​របស់ Alonso នេះ​ជា «​ការ​សម្រេចចិត្ត​ដ៏​អាក្រក់​»​។

លោក Joe Cole បាន​និយាយ​ប្រាប់ beIN Sports ថា​៖ «​វា​នឹង​មិន​មាន​ពេល​នេះ​ម្តងទៀត​ជាមួយនឹង​ការងារ​នេះ​សម្រាប់​គាត់​។ គាត់​មាន​ជម្រើស​។ ហើយ​គាត់​នឹង​មិន​មាន​ពេលវេលា​ដូចនេះ​ម្តងទៀត សម្រាប់​គាត់​នោះ​ទេ​។ ផ្ទុយ​ពី​ការ​ជ្រើសរើស​ការងារ​មួយ​ក្នុង​ចំណោម​នេះ គាត់​បាន​សម្រេចចិត្ត​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹ​ប Bayer Leverkusen»​។

ឥឡូវនេះ​ក្លឹ​ប Leverkusen មាន ៧៣​ពិន្ទុ ដែល​ស្មើនឹង​កំណត់​ត្រា​ក្លឹ​ប​របស់​ពួក​គេ​កាលពី​រដូវ​កាល ១៩៩៩-២០០០ ។ ក្រុម​របស់​លោក Alonso មាន​ពិន្ទុ​លើ​ក្រុម​ម្ចាស់​ជើងឯក Bayern កាលពី​ឆ្នាំ​មុន​ទៀត​។

ក្លឹ​ប Leverkusen មិន​ដែល​ឈ្នះ​ពាន Bundesliga ឡើយ ប៉ុន្តែ​មើលទៅ​អាច​នឹង​បញ្ចប់រឿង​មួយ​ន​ក្រោម​ការ​ដឹកនាំ​របស់​លោក Alonso ខណៈ​ពេល​ដែល​ការ​បញ្ចប់​ការ​ឈ្នះ​ជើងឯក ១១​ដង​ជាប់​ៗ​គ្នា​របស់​ក្លឹ​ប Bayern​។ ជ័យជម្នះ​បែប​នេះ​នឹង​ក្លាយជា​សមិទ្ធិ​ផល​ដ៏​ធំ​មួយ​សម្រាប់​អតីត​កីឡាករ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ហើយ​គាត់​និង​មិន​មាន​បញ្ហា​ក្នុង​ការ​ដឹកនាំ​ក្រុម​របស់​គាត់​ក្នុង​ការ​ប្រកួត Champions League នៅ​រដូវ​កាល​ក្រោយ​នោះ​ទេ​៕