បរទេស៖ កីឡាករ Bryan Zaragoza ដែលបានចុះហត្ថលេខាផ្ទេរមកកាន់ក្លឹប Bayern Munich ពីក្លឹប Granada កាលពីរដូវរងា បានចាប់ផ្តៀមនៅអាជីពរបស់ខ្លួននៅអាឡឺម៉ង់យ៉ាងលំបាក។ កីឡាករវ័យ ២២ឆ្នាំ ដែលបានបង្ហាញការលេងយ៉ាងអស្ចារ្យនៅ La Liga កាលពីពាក់កណ្តាលរដូវកាលដំបូង បានជួបនៅការលំបាកក្រោយផ្ទេរមកកាន់ Bayern។ លោក Thomas Tuchel បានពិភាក្សារួចហើយអំពីការលំបាករបស់គាត់ក្នុងការកែតម្រូវ។
កីឡាករ Zaragoza អាចនឹងត្រូវក្លឹប Bayern ដាក់អោយខ្ចីជើង ប្រសិនជាគាត់នៅតែបន្តធ្លាក់ប្រជាប្រិយភាពនៅរដូវកាលក្រោយ។ ជាមួយនឹងការផ្ទេរដែលមិននឹងស្មានដល់ គាត់មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Barcelona។ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Sport Germany បានអោយដឹងថាក្លឹប Rayo Vallecano ក៏ចាប់អារម្មណ៍ទៅលើកីឡាកររូបនេះផងដែរ៕