បរទេស៖ នេះបើយោងតាមការចេញផ្សយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Furlani ដែលជា CEO របស់ក្លឹប AC Milan បាននិយាយអំពីពាក្យចចាមអារ៉ាមទាក់ទងនឹងអនាគតរបស់កីឡាករ Theo Hernandez និង Mike Maignan ថា៖ “ពួកគេទាំង ២នាក់នៅសល់កុងត្រាជាមួយនឹងក្លឹបដល់ខែមិថុនា ឆ្នាំ២០២៦”។
លោក Furlani បានបន្ថែមទៀតថា៖ “កីឡាករគឺជាមនុស្សតែម្នាក់ដែលត្រូវសម្រេចចិត្តអំពីអនាគតរបស់ពួកគេ ពួកយើងសង្ឃឹមថា Theo និង Maignan នឹងបន្តស្នាក់នៅជាមួយយើងអោយបានយូរតាមតែអាចធ្វើទៅបាន”៕