បើ Bayern មិន​អាចយ​កបាន Alonso នោះ​ក្លឹ​ប​នឹង​ផ្តោត​លើ​ម្នាក់​នេះ​វិញ

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Florian Plettenberg បានអោយ​ដឹង​ថា​លោក Roberto De Zerbi ដែល​ជា​គ្រូបង្វឹក​របស់​ក្លឹ​ប Brighton បាន​ក្លាយជា​បេក្ខភាព​កំពូល​សម្រាប់​ក្លឹ​ប Bayern Munich ប្រសិនជា Xabi Alonso នៅ​តែ​បន្ត​ស្នាក់​នៅ​ក្លឹ​ប Bayer Leverkusen​។

លោក De Zerbi បាន​ក្លាយជា​ការ​ចាប់អារម្មណ៍​របស់​ក្លឹ​ប Bayern ប៉ុន្តែ​គាត់​នៅ​ពេល​នេះ​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​ដឹកនាំ​ក្លឹ​ប Brighton ដែល​នៅ​សល់​។ នេះ​ជា​ហេតុផល​ដែល​គាត់​មិន​ព្រម​ធ្វើការ​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប​ផ្សេង​ទៀត​។ មិនមែន​តែ​ជាមួយ​ក្លឹ​ប Bayern ប៉ុន្តែ​ក៏​មាន​ក្លឹ​ប Barcelona និង​ក្លឹ​ប​ផ្សេង​ទៀត​ដូច​គ្នា​។

ខាង​ក្លឹ​ប Bayern បាន​បញ្ជាក់​អំពី​ផែនការ​របស់​ក្លឹ​ប​យ៉ាង​ច្បាស់​ថា​លោក Xabi Alonso ជា​ជម្រើស​ផែនការ A ដដែល​៕