ខ្សែការពារ Real Madrid កំពុង​បញ្ចុះបញ្ចូល Alphonso Davies

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Florian Plettenberg បានអោយ​ដឹង​ថា​នៅ​ក្លឹ​ប Bayern Munich បាន​និយាយ​ថា​កីឡាករ David Alaba បាន​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​អាច​បញ្ចុះបញ្ចូល​កីឡាករ Alphonso Davies អោយមក​ចូលរួម​ជាមួយនឹង​ក្លឹ​ប Real Madrid នៅ​រដូវក្តៅ​។

ខាង​ក្លឹ​ប Bayern រំពឹង​ទុក​ថា​នឹង​អាច​ទទួល​បានការ​សម្រេចចិត្ត​អំពី​កីឡាករ Davies នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។ ហើយ​នៅ​មិន​ទាន់​មានការ​ពិភាក្សា​ណាមួយ​កើតឡើង​រវាង​ក្លឹ​ប Bayern និង Real Madrid នោះ​ទេ​។

គួរ​បញ្ជាក់​ថា​កីឡាករ Alphonso Davies បាន​បង្ហាញខ្លួន​អោយ​ក្លឹ​ប Bayern Munich ចំនួន ១៨៤​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៩​គ្រាប់​៕