យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Pierre-Emile Hojbjerg អាចនឹងចាកចេញពីក្លឹប Spurs នៅរដូវក្តៅនេះហើយ។
កីឡាករទើបតែចុះហត្ថលេខាជាមួយភ្នាក់ងារថ្មីដែលមានឈ្មោះថា USG Italy ហើយនឹងផ្តល់នៅជម្រើសថ្មីនៅពេលទីផ្សារដោះដូររដូវក្តៅចាប់ផ្តើម។
គួរបញ្ជាក់ថាកីឡាករ Pierre-Emile Hojbjerg បានលេងអោយក្លឹប Spurs សរុបចំនួន ១៧៥ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន ១០គ្រាប់៕