អនាគត​របស់ Toni Kroos នឹង​ត្រូវ​លាតត្រដាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​កីឡាករ Toni Kroos បាន​និយាយ​អំពី​អនាគត​របស់​គាត់​នៅ​ក្លឹ​ប Real Madrid ថា​៖

«​ខ្ញុំ​នឹង​ធ្វើការ​សម្រេចចិត្ត​អំពី​អនាគត​នៅ​រយៈពេល ១​ខែ ឫ​ក៏ ២​ខែ​ខាង​មុខ​។ ហើយ​ពួក​យើង​នឹង​បានឃើញ​…..​។ កីឡាករ Mbappe​? ពួក​យើង​តែងតែ​ចង់បាន​កីឡាករ​ដ៏​ល្អ​មក​កាន់​ក្លឹ​ប Real Madrid ហើយ​គាត់​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​នោះ ប៉ុន្តែ​ខ្ញុំ​មិនដឹង​អំពី​ការ​សម្រេចចិត្ត​របស់​គាត់​នោះ​ទេ​»​។

គួរ​បញ្ជាក់​ថា​កីឡាករ Toni Kroos បាន​មក​ចួ​ល​រួម​ជាមួយនឹង​ក្លឹ​ប Real Madrid ក្នុង​ឆ្នាំ ២០១៤ ដោយ​បង្ហាញខ្លួន​សរុប​អោយ​ក្លឹ​ប Real Madrid ចំនួន ៤៥៥​ប្រកួត នឹង​ស៊ុត​បញ្ចូល​ទី​បាន ២៨​គ្រាប់​៕