Endrick ប្រាប់​ពី​មូលហេតុ​នៃ​ការ​សម្រេចចិត្តជ្រើស Real Madrid

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Ben Jacobs បានអោយ​ដឹង​ថា​កីឡាករ Endrick បាន​និយាយ​ប្រាប់​ទៅ​កាន់ The Athletic អំពី​ការ​ចាប់អារម្មណ៍​របស់​ក្លឹ​ប Chelsea ថា​៖

«​ខ្ញុំ​ត្រូវ​បាន​ចាប់អារម្មណ៍​ដោយ​ក្លឹ​ប​នៅ Premier League ។ ហើយ​ជាក់ស្តែង Chelsea គឺជា​ក្លឹ​ប​ដែល​មានកេរ្តិ៍ឈ្មោះ​មួយ ដែល​បាន​ឈ្នះ​ពានរង្វាន់ Champions League ដល់​ទៅ ២​លើក​ផង​។ មាន​គេ​ប្រាប់​ខ្ញុំ​ថា​មាន​ភ្លៀង​ច្រើន​នៅ​ទីក្រុង​ឡុ​ង​ដ៏ ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ពីព្រោះ​ឪពុក​របស់ខ្ញុំ​ធ្លាប់​បាន​និយាយ​ថា​ខ្ញុំ​ចូល​ចិត្ត​លេង​ទឹកភ្លៀង​។ ប៉ុន្តែ​ខ្ញុំ​តែងតែ​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​ភ្នាកងា់រ​របស់ខ្ញុំ​ថា​ក្លឹ​ប​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់ខ្ញុំ​គឺ Real Madrid»​។

គួរ​បញ្ជាក់​ថា​កីឡាករ Endrick កើត​ក្នុង​ឆ្នាំ ២០០៦ លេង​ក្នុង​តំណែង​ជា​ខ្សែប្រយុទ្ធ​។ គាត់​ចាប់ផ្តើម​អាជីព​នៅ​ក្លឹ​ប Palmeiras ហើយនឹង​ផ្ទេរ​មក​ចូលរួម​ជាមួយនឹង​ក្លឹ​ប Real Madrid នៅ​ខែកក្កដា ឆ្នាំ​២០២៤ នេះ​ហើយ​៕