Deniz Undav មិន​ចង់​ត្រលប់​មក​ក្លឹ​ប​ដើម​វិញ

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Floiran Plettenberg បានអោយ​ដឹង​ថា​កីឡាករ Deniz Undav ចង់​បន្ត​ស្នាក់​នៅ​ជាមួយនឹង​ក្លឹ​ប Stuttgart ខណៈ​ពេល​ដែល​គ្រូបង្វឹក​ក្លឹ​ប​នេះ​ក៏​ព្យាយាម​ក្នុង​ការ​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ​វ័យ ២៧​ឆ្នាំ​រូប​នេះ​ជា​អចិន្ត្រៃយ៍​។ ការ​ចរចា​ជាមួយនឹង​ខាង​ក្លឹ​ប Brighton កំពុង​តែ​បន្ត​ធ្វើ​ឡើង​។

កីឡាករ Deniz Undav បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​នឹង​សប្បាយចិត្ត​ប្រសិនបើ​ការងារ​មួយ​ន​ដំណើរការ​បាន​លឿន​។ ប៉ុន្តែ​វា​នៅ​តែ​ដំណើរការ​យឺត ដោយសារ​តែ​មាន​ភាគី​ផ្សេង​ទៀត​ដែល​ត្រូវការ​ពិភាក្សា​ជាមួយ​»​។

គួរ​បញ្ជាក់​ថា​កីឡាករ Deniz Undav ដែល​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លឹ​ប Stuttgart បាន​ស៊ុត​ប​ញ្ជូ​ល​ទី ១៤​គ្រាប់ និង assist ៧​ដង សម្រាប់​ការ​ប្រកួត​នៅ Bundesliga នា​រដូវ​កាល​នេះ​។ ហើយ​សម្រាប់​តម្លៃ​ផ្តាច់​កុងត្រា​របស់​គាត់​នា​រដូវក្តៅ​ខាង​មុខ​មាន​តម្លៃ​ប្រមាណ ១៣-១៥​លាន​អឺ​រ៉ូ​៕